ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតប្រទេសទន្លេឡានឆាង-មេគង្គប្រចាំប្រទេសចិន យកបទពិសោធន៍ពីវប្បធម៌ Xizang រួមគ្នាពិភាក្សាអំពីកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការអេកូឡូស៊ី

lmcchina.org, July 21, 2025
Size:

ពេលថ្មីៗនេះ គណៈប្រតិភូឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតប្រទេសទន្លេមេគង្គប្រចាំប្រទេសចិន បានអញ្ជើញចូលរួមកម្មវិធី "ដំណើរទស្សនកិច្ចនៅតំបន់ Xizang របស់ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត ឡានឆាង-មេគង្គ ប្រចាំប្រទេសចិន" ក្នុងតំបន់ស្វយ័ត Xizang ប្រទេសចិន ដែលបានបំពេញទស្សនកិច្ចនៅទីក្រុងឡាសា និងឆាងទូ ដើម្បីយល់ដឹងពីសរសៃជីពចរនៃវប្បធម៌ និងកិច្ចការការពារអេកូឡូស៊ីនៃតំបន់ Xizang ប្រទេសចិន ដែលត្រូវបានគេសន្មតថាជា "ខ្នងផ្ទះនៃពិភពលោក" ។

នៅទីក្រុងឡាសា គណៈប្រតិភូបានអញ្ជើញទៅទស្សនាវិមានពូតាឡា ប្រាសាទតាចាវ ប្រាសាទសេរ៉ា និងលួពូលីនកា

ឯកឧត្តម ហេង ឆានឆៃ ឯកអគ្គរាជទូតប្រទេសថៃប្រចាំប្រទេសចិន ដែលធ្វើទស្សនកិច្ចជាលើកដំបូងនៅតំបន់ស្វយ័ត Xizang បានថ្លែងថា ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាកាសយានដ្ឋានអន្តរជាតិ កុងកា ក្រុងឡាសាដ៏ទំនើបនេះ ហើយផ្លូវពីអាកាសយានដ្ឋានទៅកាន់សណ្ឋាគារក៏មានភាពស្រស់ស្អាតផងដែរ។  ឯកឧត្តមបានចាប់អារម្មណ៍ចំពោះការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនានៃការធ្វើទំនើបភាវូបនីយកម្ម និងទីតាំងប្រវត្តិសាស្ត្រដ៏ចាស់បុរាណនៅតំបន់ Xizang។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងដំណើរការធ្វើទំនើបភាវូបនីយកម្ម តំបន់ស្វយ័ត Xizang បានការពារវប្បធម៌ប្រពៃណីឱ្យបានល្អ និងសម្រេចបាននូវតុល្យភាពរវាងទំនើបកម្ម និងទីតាំងប្រវត្តិសាស្ត្រ។

ពេលទៅទស្សនាលួពូលីនកា លោកជំទាវ ឆា ស៊ូម៉ាង ទីប្រឹក្សាស្ថានទូតប្រទេសមីយ៉ាន់ម៉ាប្រចាំប្រទេសចិន បានធ្វើតាមទំនៀមទម្លាប់ក្នុងតំបន់ ដោយបានស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិទីបេត៍ដែលលោកជំទាវទើបនឹងទិញថ្មី។ លោកជំទាវបានយកបទពិសោធន៍ដោយផ្ទាល់ពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនជនជាតិទីបេត៍ ក្នុងនាមជាមន្ត្រីការទូតបរទេសម្នាក់។

ទីក្រុងឆាងទូនៃតំបន់ស្វយ័ត Xizang គឺជាកន្លែងដ៏សំខាន់មួយដែលទន្លេ ឡានឆាងហូរកាត់ ហើយវាក៏ជាគោលដៅដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចនេះ។ ឯកឧត្តម ផាន់ ឈៀងភីង ឯកអគ្គរដ្ឋទូតប្រទេសវៀតណាមប្រចាំប្រទេសចិន បានសង្កត់ធ្ងន់ថា តំបន់ស្វយ័ត Xizang មិនត្រឹមតែជាទឹកដីដ៏ធំល្វឹងល្វើយក្នុងតំបន់ភាគខាងលិចនៃប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃទន្លេធំៗជាច្រើនដែលហូរកាត់ប្រទេសផ្សេងៗ រួមទាំងទន្លេមេគង្គ និងទន្លេពាក់ព័ន្ធផ្សេងៗទៀតផង។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា បរិស្ថាននៃទន្លេទាំងនេះត្រូវបានការពារយ៉ាងល្អ។

កម្មវិធី "ដំណើរទស្សនកិច្ចនៅតំបន់ Xizang របស់ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត ឡានឆាង-មេគង្គ ប្រចាំប្រទេសចិន" នេះបានចាប់ផ្តើមពីថ្ងៃទី ៧ ខែកក្កដា និងមានរយៈពេល ៥ ថ្ងៃ ដើម្បីពង្រឹងបន្ថែមទៀតនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបង្កើនការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទន្លេមេគង្គ និងតំបន់ស្វយ័ត Xizang នៃប្រទេសចិន ក្នុងឱកាសនៃការអបអរសាទរខួបលើកទី ៦០ នៃការបង្កើតតំបន់ស្វយ័ត Xizang