រសៀលថ្ងៃទី១៧ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានដើម្បីធ្វើបទឧទ្ទេសនាមអំពីស្ថានការណ៍ប្រតិបត្តិការនៃសេដ្ឋកិច្ចកសិកម្ម និងជនបទចិនក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងកសិកម្ម និងជនបទចិនបានថ្លែងថា មូលដ្ឋាននៃការផលិតស្បៀងពេញមួយឆ្នាំគឺល្អប្រសើរ។ ការផលិតស្បៀងរដូវក្ដៅបានពុះពាឧបសគ្គនៃផលប៉ះពាល់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន ហើយសម្រេចបាននូវការប្រមូលទិន្នផលបានច្រើន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាពនៃការបង្កបង្កើនផលស្បៀងពេញមួយឆ្នាំ។ យោងតាមទិន្នន័យរបស់រដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា ទិន្នផលស្បៀងរដូវក្តៅនៅឆមាសទី១មានចំនួន ១៤៩៧៤ម៉ឺនតោន ដែលជាឆ្នាំមានទិន្នផលខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ២០២៤។