ថ្ងៃទី ១៦ ខែកក្កដា ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី ៣ បានបើកនៅទីក្រុងប៉េកាំង។ តំណាងជាង១១០០ រូបមកពីប្រទេស និងតំបន់ជាង ១០០ បានអញ្ជើញចូលរួមក្នុងពិធីបើក។
នៅក្នុងពិធីបើក ក្រុប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងតំណាងមកពីមជ្ឈដ្ឋាន ពាណិជ្ជកម្មនិងឧស្សហកម្មបានរួមគ្នាចេញផ្សាយ«គំនិតផ្តួចផ្តើមទីក្រុងប៉េកាំងស្តីពីពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី ៣»។
ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី ៣រៀបចំដោយក្រុមប្រឹក្សាចិនសម្រាបការជំរុញពាណិជ្ជកម្មអន្តរជាតិចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ "តភ្ជាប់ពិភពលោក បង្កើតអនាគត"។
ពិព័រណ៍លើកនេះ មានពន្លាតាំងបង្ហាញពីខ្សែសង្វាក់សំខាន់ៗចំនួន៦ និងតំបន់ពិព័រណ៍សេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងខ្សែសង្វាក់ផលិតកម្មទំនើប ខ្សែសង្វាក់រថយន្តឆ្លាតវៃ ខ្សែសង្វាក់កសិកម្មបៃតង ខ្សែសង្វាក់ថាមពលស្អាត ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថល និងខ្សែសង្វាក់ជីវិតប្រកបដោយសុខភាព។ ក្រុមហ៊ុន និងស្ថាប័នចំនួន ៦៥១ ដែលមកពីប្រទេស និងតំបន់ចំនួន ៧៥ បានចូលរួមក្នុងការតាំងពិព័រណ៍ ដោយផ្តោតលើការតាំងបង្ហាញពីបច្ចេកវិទ្យាថ្មី ផលិតផលថ្មី និងសេវាកម្មថ្មីនៃខ្សែសង្វាក់ទាំងមូល ដែលក្នុងនោះពាណិជ្ជករតាំងពិព័រណ៍នៅក្រៅប្រទេសមានចំនួន ៣៥ភាគរយ ។