វៀតណាមនឹងហាមឃាត់ការបើកបរម៉ូតូប្រើសាំងនៅកណ្តាលរដ្ឋធានី ដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់អាកាស

CRI, July 18, 2025
Size:

កាលពីថ្ងៃទី ១៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់វៀតណាមបានផ្សាយដំណឹងថា ក្នុងនាមជាវិធានការមួយរបស់រដ្ឋាភិបាលវៀតណាមដើម្បីគ្រប់គ្រងការបំពុលខ្យល់អាកាស ប្រទេសវៀតណាមបានសម្រេចចិត្តហាមឃាត់ការជិះម៉ូតូប្រើសាំងនៅកណ្តាលរដ្ឋធានីហាណូយចាប់ពីខែកក្កដា ឆ្នាំ ២០២៦តទៅ។

លើសពីនេះ ក៏មានវិធានការផ្សេងទៀតដូចជាការធ្វើបរិវត្តកម្មរោងចក្រចាត់ចែងកាកសំណល់ ការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីតាមដានសភាពការណ៍បំពុល និងការដាក់ពិន័យយ៉ាងតឹងរ៉ឹងចំពោះអ្នកល្មើសច្បាប់ជាដើម 

ការផ្សាយដំណឹងឱ្យដឹងទៀតថា បច្ចុប្បន្ននេះ វៀតណាមកំពុងជំរុញការផ្លាស់ប្តូរពីការប្រើរថយន្តប្រើសាំងទៅជារថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុល និងឆ្លើយតបបញ្ហាបម្រែបម្រួលអាកាសធាតុ។