ថ្ងៃទី ៧ ខែកក្កដា រដ្ឋបាលជាតិគ្រប់គ្រងការដោះដូររូបិយប័ណ្ណចិនបានប្រកាសទិន្នន័យបង្ហាញថា គិតមកទល់ចុងខែមិថុនា ទំហំរូបិយប័ណ្ណបម្រុងរបស់ប្រទេសចិនបានកើនដល់ ៣,៣១៧៤ ទ្រីលានដុល្លារអាមេរិក ដែលកើនឡើង ៣២,២ ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងចុងខែឧសភា ពោលគឺត្រូវជា ០,៩៨%។
បច្ចុប្បន្ន រូបិយប័ណ្ណបម្រុងរបស់ប្រទេសចិនមានចំនួនលើសពី ៣,២ ទ្រីលានដុល្លារអាមេរិក ១៩ ខែជាប់ៗគ្នា ហើយបានរក្សាកំណើន ៦ ខែជាប់ៗគ្នា។ សេដ្ឋកិច្ចចិនបន្តរក្សាកំណើនដោយនឹងនរ និងរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ប្រការនេះវាមានអំណោយផលដល់ការរក្សាស្ថិរភាពជាទូទៅនៃទំហំរូបិយប័ណ្ណបម្រុងរបស់ប្រទេសចិន៕