ថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលហ្វីលីពីនចេញសេចក្តីថ្លែងការណ៍អំពីខួប ៩ ឆ្នាំនៃការដាក់ចេញ”ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”។
អ្នកនាំពា្យរូបនេះបានថ្លែងថា ជំហររបស់ប្រទេសចិនលើបញ្ហា"សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង" គឺជាប់លាប់ និងច្បាស់លាស់ ពោលគឺ "ការកាត់ក្តី”ពាក់ព័ន្ធគឺជាក្រដាសមោឃៈមួយដែលខុសច្បាប់និងគ្មានកម្លាំងរឹតត្បិតទេ។ ប្រទេសចិនមិនទទួលយកនិងមិនទទួលស្គាល់អ្វីដែលហៅថា “ការកាត់ក្តី” នោះទេ ហើយក៏មិនទទួលយករាល់គំនិតផ្តួចផ្តើម និងសកម្មភាពណាដែលផ្អែកលើ ”ការកាត់ក្តី” នេះផងដែរ។ អធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងមិនរងផលប៉ះពាល់ពី ”ការកាត់ក្តី” នេះទោះក្នុងកាលៈទេសៈណាក៏ដោយ។
អ្នកនាំពាក្យបន្តទៀតថា ប្រទេសចិនតែងតែខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិវាទដោយសន្តិវិធីជាមួយយសាមីប្រទេសផ្សេអទៀតតាមរយៈការចរចា និងធ្វើការជាមួយប្រទេសអាស៊ានដើម្បីអនុវត្តជាក់ស្តែងដោយមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយនូវ«សេចក្តីប្រកាសប្រតិបត្តិគ្រប់ភាគីសមុទ្រចិនខាងត្បូង» ក៏ដូចជាជំរុញឱ្យឈានដល់"ក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូង"ក្នុងពេលឆាប់ៗ ដែលសំដៅផ្តល់ការធានាខាងប្រព័ន្ធរបបដ៏ខ្លាំងក្លា សម្រាប់គាំពារស្ថិរភាព និងសន្តិភាពនៃសមុទ្រចិនខាងត្បូង។ យើងសូមដាស់តឿនប្រទេសពាក់ព័ន្ធកុំយក ”ការកាត់ក្តី” ដ៏ខុសច្បាប់នេះ មកបង្ករឿង រឹតតែកុំប៉ុនប៉ងយកវាជាលេសដើម្បីបង្កហេតុ និងបំពានសិទ្ធិ បើពុំនោះសោធ ប្រាកដជានឹងចំណេញដាច់ចំណង និងទទួលផលវិបាកដោយខ្លួនឯង៕