សេចក្តីប្រកាសប៉េកាំងនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកល

CRI, July 15, 2025
Size:

     យើងខ្ញុំ ជាមន្ត្រីជាន់ខ្ពស់នៃគណៈបក្ស  រដ្ឋមន្ត្រីក្រសួង និងតំណាងមជ្ឈដ្ឋាននានា ដែលមកពីប្រទេសចំនួនជាង ១៤០ ប្រទេស  បានធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកលនៅទីក្រុងប៉េកាំង ប្រទេសចិនពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥  បានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីប្រធានបទ «គាំពារពិពិធកម្មអរិយធម៌មនុស្សជាតិ  ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសន្តិភាពនៃពិភពលោក»  បានឈានដល់មតិឯកភាពជាទូទៅ។

 

      យើងខ្ញុំបានសម្គាល់ឃើញថា ប្រទេសនានាគួររួមគ្នាកសាងទស្សនៈអរិយធម៌  ដែលមានសមភាព ការរៀនសូត្រពីគ្នា ការសន្ទនា និងបរិយាបន្ន  បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឱ្យកាន់តែស៊ីជម្រៅ   ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាសកល   ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសន្តិភាពនៃពិភពលោក។   យើងខ្ញុំសូមអំពាវនាវឱ្យបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន   ដើម្បីបន្ថែមការយោគយល់គ្នានិងជឿទុកចិត្តគ្នា។ សង្ឃឹមចាត់ទុកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកលលើកនេះជាឱកាសមួយ បន្តធ្វើការសន្ទនារវាងអរិយធម៌ ក្នុងស្រទាប់ថ្នាក់ខុសគ្នានិងវិស័យខុសគ្នា  ដើម្បីឱ្យខ្លឹមសារនៃការផ្លាស់ប្តូរកាន់តែសម្បូរបែប  មធ្យោបាយធ្វើសហប្រតិបត្តិការកាន់តែច្រើន     ស្វែងរកការកសាងបណ្តាញកិច្ចសន្ទនារវាងអរិយធម៌សកល  ក្នុងបំណងបំផុសកម្លាំងចលករនៃអរិយធម៌ ដើម្បីរួមគ្នាគូរប្លង់ថ្មីនៃអរិយធម៌មនុស្សជាតិ។

 

      យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះត្រង់ចំពោះភាគីចិន ដែលបានខិតខំយ៉ាងពេញទំហឹងដើម្បីរៀបចំកិច្ចប្រជុំនេះ  យើងខ្ញុំមានឆន្ទៈអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកលជាមួយភាគីចិន  ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជំរុញវិបុលភាពរួមនៃអរិយធម៌សកល និងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕