លោកWang Yiចូលរួមកិច្ចប្រជុំអាស៊ានបូកចិន កូរ៉េខាងត្បូងនិងជប៉ុន

CRI, July 14, 2025
Size:

ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមកិច្ចប្រជុំអាស៊ានបូកចិន  កូរ៉េខាងត្បូងនិងជប៉ុននៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។

លោកបានថ្លែងថា តាំងពីយន្តការសហប្រតិបត្តិការ១០+៣ត្រូវបានបង្កើតឡើងមក អាស៊ាននិងចិន កូរ៉េខាងត្បូងនិងជប៉ុន បានពង្រឹងសមត្ថភាពឆ្លើយតបនឹងហានិភ័យជាបន្តបន្ទាប់ ព្រមទាំងជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចនិងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតកម្លាំងចលករថ្មីនៃការអភិវឌ្ឍដែលទទួលបានប្រសិទ្ធភាពលេចធ្លោលើកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដែលបានជំរុញអាស៊ីខាងកើតឱ្យក្លាយទៅជាតំបន់ដែលមានភាពរស់រវើកជាងគេលើពិភពលោក។

ភាគីចិនសូមលើកឡើងសំណើរ៤ចំណុចចំពោះកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលបន្ទាប់៖ទី១គឺកសាងអាស៊ីខាងកើតដែលមានការអភិវឌ្ឍរួម។ភាគីចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីអនុវត្តឱ្យបានល្អនូវសេចក្តីថ្លែងការណ៍នៃថ្នាក់ដឹកនាំ បន្តបង្កើនកិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលផ្តល់ផលប្រយោជនទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ទី២គឺកសាងអាស៊ីខាងកើតដែលមានភាពធន់ដ៏រឹងមាំ។ទី៣គឺកសាងអាស៊ីខាងកើតដែលមានកម្លាំងរស់រវើកថ្មី។យើងគួរតែក្តាប់ជាប់នូវកាលានុវត្តភាពនៃបដិវត្តិន៍បច្ចេកវិទ្យានិងបដិវត្តន៍ឧស្សាហកម្មជុំថ្មី ដើម្បីជំរុញបរិវត្តកម្មការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី។ទី៤គឺកសាងអាស៊ីខាងកើតដែលមានភាពរស់រវើកក្នុងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន៕