ថ្ងៃទី ១០ ខែកក្កដា សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ”សមុទ្រចិនខាងត្បូង៖ ប្រវត្តិសាស្រ្តនិងការពិត” ដែលសហការរៀបចំដោយបណ្ឌិត្យសភាសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសមុទ្រ Huayang ប្រទេសចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ដោយមានការចូលរួមពីអ្នកជំនាញ បញ្ញវន្ត និងតំណាងស្ថាប័នចំនួនជាង ១៥០ រូបដែលមកពី ប្រទេសជាង ១០ មានដូចជាចិន ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស និងអាល្លឺម៉ង់ជាដើម។
តំណាងគ្រប់រូបបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ ជុំវិញប្រធានបទដូជា"សណ្តាប់ធ្នាប់អន្តរជាតិ និងអធិបតេយ្យភាពនៃប្រជុំកោះនៅសមុទ្រចិនខាងត្បូងបន្ទាប់
ពីសង្គ្រាមលោកលើកទី ២" “ប្រវត្តិសាស្រ្តសមុទ្រចិនខាងត្បូងក្រោមមុំនយោបាយ និងច្បាប់” និង"ការវាយតម្លៃជាថ្មីចំពោះសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង" ជាដើម។ អង្គទូតម៉ាឡេស៊ី វៀតណាម កម្ពុជា អាមេរិក សហភាពអឺរ៉ុបជាដើមដែលប្រចាំនៅប្រទសចិន និងអង្គការអន្តរជាតិមួយចំនួនក៏បានចូលរួមសិក្ខាសាលាលើកនេះផងដែរ៕