ថ្ងៃទី៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនបានបើកធ្វើនៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ។ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំលើកនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើប្រធានបទក្តៅទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងពិគ្រោះពិភាក្សាអំពីវិធីសាស្ត្រសម្រាប់ជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ។
លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងសុន្ទរកថាក្នុងពិធីបើកដោយគូសបញ្ជាក់ថា ត្រូវគាំពារមជ្ឈភាពអាស៊ាននៅក្នុងតំបន់និងអំពាវនាវឱ្យភាគីនានាពង្រឹងជាបន្តបន្ទាប់នូវប្រព័ន្ធស្ថាប័ន និងការច្នៃប្រឌិតយន្តការដែលដឹកនាំដោយអាស៊ាន ។ លោកក៏បានស្វាគមន៍ប្រទេសទីម័រខាងកើតឱ្យចូលជាសមាជិកអាស៊ានជាផ្លូវការ នៅខែតុលាឆ្នាំនេះផងដែរ ។ លើសពីនេះ លោក Anwar បានថ្លែងទៀតថា វិស័យពាណិជ្ជកម្មបច្ចុប្បន្នកំពុងរងផលប៉ះពាល់កាន់តែខ្លាំងឡើងៗពីភូមិសាស្ត្រនយោបាយ ចំណែកឯពន្ធគយ ការរឹតបន្តឹងការនាំចេញនិងរបាំងវិនិយោគបានក្លាយជាឧបករណ៍ប្រកួតប្រជែង ។ អាស៊ានត្រូវ "មើលឱ្យបានច្បាស់ពីនិន្នាការ បញ្ចេញមតិប្រកបដោយវិចារណញ្ញាណនិងឆ្លើយតបក្នុបញ្ហាដោយចក្ខុវិស័យវែងឆ្ងាយ ៕