ថ្ងៃទី ៨ ខែកក្កដា មហាសន្និបាតផ្លូវដែកល្បឿនលឿនពិភពលោកលើកទី ១២ បានប្រារព្ធធ្វើនៅក្រុងប៉េកាំងក្រោមប្រធានបទ”ផ្លូវដែកល្បឿនលឿន៖ ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរ” ដែលសហការរៀបចំដោយក្រុមហ៊ុនផ្លូវដែកជាតិចិនលីមីធីត និងសហព័ន្ធផ្លូវដែកអន្តរជាតិ។ បុគ្គលិកបច្ចេកទេសផ្លូវដែកទាំងចិននិងអន្តរជាតិ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល និងតំណាងអង្គការអន្តរជាតិចំនួនជាង ២០០០ រូបបានចូលរួមពិធីបើក៕