សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មមនុស្សយន្តគឺជាតំណាងគំរូនៃកម្លាំងផលិតកម្មគុណភាពថ្មី។ អ្នកសារព័ត៌មានបានទទួលដំណឹងពីអគ្គនាយកដ្ឋានពន្ធដារជាតិចិនកាលពីថ្ងៃទី១ខែកក្កដាឱ្យដឹងថា ទិន្នន័យស្តីពីការទូទាត់ពន្ធលើប្រាក់ចំណូលសាជីវកម្មរបស់សហគ្រាសនៅឆ្នាំ ២០២៤ ដែលបានបញ្ចប់នៅចុងខែឧសភានេះបង្ហាញថា វិស័យទាំងបីនេះបានកាត់បន្ថយនិងលើកលែងពន្ធលើប្រាក់ចំណូលសាជីវកម្មរបស់សហគ្រាសសរុប១.៩៧ទ្រីលានយាន់ប្រាក់ចិន ខណៈពេលប្រាក់ចំណូលអាជីវកម្មសរុបកើនឡើង៧.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយប្រាក់កម្រៃសរុបកើនឡើង៥.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារជាតិចិនបានលើកឡើងថា ស្ថាប័នពន្ធដារនឹងអនុវត្តគោលនយោបាយកាត់បន្ថយពន្ធដារជាលក្ខណៈរចនាសម្ព័ន្ធយ៉ាងប្រាកដប្រជានិងលម្អិត ដើម្បីឱ្យសហគ្រាសទទួលបានផលប្រយោជន៍ពាក់ព័ន្ធក្នុងពេលឆាប់ៗ។ ទន្ទឹមនឹងនេះ នឹងបន្តជំរុញការធ្វើបរិវត្តកម្មឧស្សាហកម្មផលិតកម្មទំនើប ឆ្លាតវៃ និងបៃតង ដើម្បីផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍនិងកំណើននៃកម្លាំងផលិតកម្មគុណភាពថ្មី៕