តាមទិន្នន័យដែលអគ្គរដ្ឋបាលគយចិនបានចេញផ្សាយនៅថ្ងៃទី ២ ខែកក្កដាបានឱ្យដឹងថា នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃមានចំនួន ៥១២,៥៤ ពាន់លានដុល្លារអាមេរិកដែលបានកើនឡើង ២,៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៣ ។ ដោយឡែក ៥ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ២០៤,៩២ ពាន់លានដុល្លារអាមេរិក កើនឡើង ០,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលបង្ហាញពីសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេងនៃវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់អង្គការសហប្រតិបត្តិការសៀងហៃ ៕