ព្រឹកថ្ងៃទី៥ ខែកក្កដា វេទិកាអន្តរជាតិក្រុងGui Yang ស្តីពីអរិយធម៌អេកូឡូស៊ីឆ្នាំ២០២៥បានបើកធ្វើនៅក្រុងGui Yang ខេត្តGui Zhou ។ អ្នកនយោបាយសំខាន់ៗ អ្នកជំនាញនិងបញ្ញវន្ត ព្រមនិងឥស្សរជនដ៏ល្បីឈ្មោះក្នុងមុខរបរចំនួនជិត១ពាន់នាក់បានចូលរួមវេទិកាលើកនេះ ។
វេទិកាលើកនេះបានធ្វើឡើងក្រោមប្រធានបទ “ការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ រួមគ្នាពិគ្រោះពិភាក្សាអំពីការធ្វើបរិវត្តកម្មបៃតងរបស់ការអភិវឌ្ឍសកល” ។ តាមការផ្សាយដំណឹងឱ្យដឹងថា វេទិកាលើកនេះបានអញ្ជើញយ៉ាងសកម្មឱ្យអង្គការអន្តរជាតិរៀបចំវេទិកាស្តីពីប្រធានបទ នេះគឺជាលើកដំបូងហើយដែលអង្គការអន្តរជាតិចូលរួមវេទិកាយ៉ាងស៊ីជម្រៅតាំងពីឆ្នាំ២០១៨មក ។ ក្រៅពីនេះ វេទិកាលើកនេះនឹងរៀបចំធ្វើប្រកបដោយការច្នៃប្រឌិតថ្មីនូវសកម្មភាពធ្វើបទបង្ហាញពីផលិតផលថ្មីនិងបច្ចេកទេសថ្មីផ្នែកការពារបរិស្ថាន ដើម្បីប្រកាសនិងធ្វើបទបង្ហាញពីសមិទ្ធផលបច្ចេកទេសឈានមុខលើវិស័យថាមពលថ្មីជាដើម ក្នុងន័យពន្លឿនការផ្សព្វផ្សាយនិងការប្រើប្រាស់នូវសមិទ្ធផលបច្ចេកទេសឈានមុខថែមមួយកម្រិតទៀត ៕