កាលពីថ្ងៃទី ២៥ ដល់ទី ២៩ ខែមិថុនា វគ្គសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលមន្ត្រីការទូតអនាគតកាល ឡានឆាង-មេគង្គ ឆ្នាំ ២០២៥ ក្រុងតាលាន បានប្រារព្ធឡើងដោយជោគជ័យនៅទីក្រុងតាលាន ប្រទេសចិន ក្រោមប្រធានបទ "ពង្រឹងកិច្ចសហប្រតិបត្តិការសុខភាព និងការអភិវឌ្ឍ រួមគ្នាកសាងសហគមន៍វាសនារួមប្រទេសឡានឆាង-មេគង្គ"។ សិក្ខាកម្មឆ្នើមប្រមាណ ៨០ នាក់បានចូលរួមសិក្សា ហើយអ្នកជំនាញជិត ២០ រូបមកពីសាកលវិទ្យាល័យ និងស្ថាប័ននានាបានចូលរួមចែករំលែកបទពិសោធន៍ក្នុងវគ្គសិក្ខាសាលានេះ។
ឯកឧត្តមទីប្រឹក្សា វ៉ាង តឹស៊ីន ដែលមកពីនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកវគ្គសិក្ខាសាលានេះ។ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះការបើកវគ្គសិក្សាសាលាប្រកបដោយភាពជោគជ័យ និងបានបង្ហាញពីការរំពឹងទុកដ៏ល្អប្រសើរចំពោះសិក្ខាកាមគ្រប់រូប។
កិច្ចសន្ទនាកម្រិតខ្ពស់ផ្តោតលើកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសុខភាព និងធ្វើការផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅលើប្រធានបទមួយចំនួនដូចជា ទិសដៅអភិវឌ្ឍន៍នៃយន្តការ ឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការផ្នែកសុខភាពក្នុងតំបន់ និងបទពិសោធន៍របស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រផ្នែកសុខភាព ដើម្បីប្រមូលផ្តុំនូវមតិឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងតំបន់
អង្គវេទិកាតុមូលពិភាក្សាអំពីយន្តការសម្របសម្រួលស្តីពីការផ្តល់ជំនួយផ្នែកសុខភាព និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសទន្លេឡានឆាង-មេគង្គ
ក្នុងកិច្ចប្រជុំផ្លាស់ប្តូរវប្បធម៌ លោកសាស្ត្រាចារ្យ ចូវ ឈីងជា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវការផ្លាស់ប្តូរកីឡាអន្តរជាតិនៃសាកលវិទ្យាល័យទំនាក់ទំនងការទូតប្រទេសចិនបានធ្វើការពន្យល់ពីភាពស៊ីសង្វាក់គ្នារវាងគោលគំនិត "ភាពសុខដុមរមនារវាងយីន និងយ៉ាង" និងកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ តាមរយៈការចែករំលែកពីបទពិសោធន៍នៃក្បាច់គុនថៃជី ដែលបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងបានជំរុញការតភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជន។
នៅក្នុងកម្មវិធីតម្រាប់តាមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ឡានឆាង-មេគង្គ សិក្ខាកម្មមកពីប្រទេសទាំង ៦ បង្ហាញពីទស្សនៈរបស់ខ្លួនដោយផ្តោតលើប្រធានបទនៃកិច្ចប្រជុំនេះ ហើយគ្រោងនឹងរួមគ្នាចេញផ្សាយនូវ "គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សុខភាព ឡានឆាង-មេគង្គ ឆ្នាំ ២០២៥"។
សិក្ខាកាមក៏បានទៅទស្សនារោងចក្រគំរូនៃសារមន្ទីអាថ៌កំបាំងនៃជីវិតក្រុងតាលាន ដើម្បីទទួលបានបទពិសោធន៍ដោយផ្ទាល់ពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនូវបច្ចេកវិទ្យា Plastination ក្នុងការអប់រំផ្នែកវេជ្ជសាស្រ្ត និងសុខភាពសាធារណៈ។