មហាសន្និបាតសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ២០២៥បើកធ្វើនៅក្រុងប៉េកាំង

CRI, July 7, 2025
Size:

       ថ្ងៃទី ២ ខែកក្កដា មហាសន្និបាតសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ២០២៥បានបើកធ្វើនៅក្រុងប៉េកាំង ក្រោមប្រធានបទ “កសាងទីក្រុងមេត្រីភាពឌីជីថល” ដែលបានទាក់ទាញមនុស្សចំនួនជាងមួយពាន់នាក់ឱ្យចូលរួម ក្នុងនោះបូករួមទាំងភ្ញៀវកិត្តិយសចំនួនជាង៣រយរូបដែលមកពីប្រទេសនិងអង្គការអន្តរជាតិសំខាន់ៗចំនួនជាង៥០ ។

        ក្នុងពិធីបើក ក្រុងប៉េកាំងបានរួមសហការជាមួយទីក្រុងជាដៃគូចំនួនជាង៤០នៃទ្វីបអឺរ៉ុប ទ្វីបអាមេរិកខាងជើង អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ានិងអាមេរិកឡាទីនជាដើម បង្កើតសហព័ន្ធទីក្រុងសេដ្ឋកិច្ចឌីជីថលសកល ក្នុងគោលបំណងផ្តោតសំខាន់ទៅលើប្រធានបទគន្លឹះ ដូចជាកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធឌីជីថល ការគ្រប់គ្រងទិន្នន័យឆ្លងដែន  ក្រមសីលធម៌បញ្ញាសិប្បនិម្មិត និងការប្រើប្រាស់ទីក្រុងវៃឆ្លាតជាដើម ដើម្បីអនុវត្តជាក់ស្តែងស្តីពីការធ្វើស៊ីជម្រៅនូវការអភិវឌ្ឍទីក្រុងដោយស៊ីសង្វាក់គ្នា ការរួមគ្នាបង្កើតអេកូឡូស៊ីឧស្សាហកម្ម និងការច្នៃប្រឌិតខាងអភិបាលកិច្ចឌីជីថលជាដើម ៕