ពីខែមករាដល់ខែឧសភាឆ្នាំនេះ វិស័យជាច្រើនរបស់ចិនដូចជា ឡូជីស្ទិក ពាណិជ្ជកម្មអន្តរជាតិនិងការប្រើប្រាស់ជាដើមមាននិន្នាការល្អប្រសើរ ដែលបានបញ្ចេញនូវកម្លាំងរស់រវើកខាងសេដ្ឋកិច្ចជាបន្តបន្ទាប់ ។
តាមទិន្នន័យថ្មីបំផុតដែលសមាគមឡូជីស្ទិកនិងការបញ្ជាទិញរបស់ចិនបានប្រកាសកាលពីថ្ងៃទី២៩ខែមិថុនាឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ការដំណើរការឡូជីស្ទិករបស់ចិនមានលក្ខណៈពិសេសដែលមានស្ថិរភាពជាទូទៅនិងមានរចនាសម្ព័ន្ធប្រសើរឡើងថែមមួយកម្រិតទៀត ។ ក្នុងនោះ និន្នាការកំណើនខាងតម្រូវការឡូជីស្ទិកនៃផលិតផលឧស្សាហកម្មមានភាពនឹងនរ ហើយតម្រូវការឡូជីស្ទិកខាងការប្រើប្រាស់ក្នុងជីវភាពរស់នៅកើនឡើងកាន់តែលឿន ។
ក្រៅពីនេះ ពីខែមករាដល់ខែឧសភា ចំណូលសរុបពីវិស័យឡូជីស្ទិកមានចំនួន៥,៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទីផ្សារឡូជីស្ទិកពង្រីកទ្រង់ទ្រាយជាបន្តបន្ទាប់ សមត្ថភាពធានាក្នុងវិស័យឡូជីស្ទិកតាមផ្លូវអាកាសអន្តរជាតិនិងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវដែកជាដើមបានកើនឡើងយ៉ាងច្បាស់លាស់ ដែលបានផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពចំពោះការដំណើរការនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ៕