តាមដំណឹងនៃវេបសាយរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា នៅថ្ងៃទី ៣០ ខែមិថុនា មជ្ឈមណ្ឌលពិនិត្យអង្កេតមុខរបរសេវាកម្មរបស់រដ្ឋបាលជាតិស្ថិតិចិននិងសហព័ន្ធភស្តុភារកម្មនិងការបញ្ជាទិញរបស់ចិនបានប្រកាសពីសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)នៃឧស្សាហកម្មផលិតកម្មរបស់ចិន ។
ក្នុងខែមិថុនា ឆ្នាំនេះ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃឧស្សាហកម្មផលិតកម្ម សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្មនិងសន្ទស្សន៍PMIចម្រុះ គឺ មានចំនួន ៤៩,៧ ភាគរយ ៥០,៥ ភាគរយនិង ៥០,៧ ភាគរយដោយឡែកពីគ្នា ដែលបានកើនឡើង ០,២ ០,២ និង ០,៣ ភាគរយបើប្រៀបធៀបនឹងខែមុន ។ សន្ទស្សន៍សេដ្ឋកិច្ចធំៗទាំង ៣ សុទ្ធតែបានងើបឡើងវិញដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ចិនមាននិន្នាការល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ៕