ការជួយគ្នាទៅវិញទៅមកអំពីថាមពលអគ្គិសនីក្នុងតំបន់ទន្លេឡានឆាង-មេគង្គមានទំហំលើសពី ៧៦ ពាន់លានគីឡូវ៉ាត់ម៉ោង ថាមពលស្អាតមានចំនួន ៩០%

lmcchina.org, June 30, 2025
Size:

នៅថ្ងៃទី ២១ ខែមិថុនា នៅក្នុងពន្លាពិព័រណ៍ថាមពលបៃតងនៃពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ ដែលប្រារព្ធឡើងនៅទីក្រុងគុនមីងនៃខេត្តយូណាននោះ ក្រុមហ៊ុនថាមពលអន្តរជាតិ ឡានឆាង-មេគង្គ នៃក្រុងមហ៊ុន China Southern Power Grid Company Limited បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនានា។

ចាប់តាំងពីក្រុមហ៊ុន China Southern Power Grid Company Limited បានសម្រេចនូវការតភ្ជាប់បណ្តាញបញ្ជូនថាមពលអគ្គិសនីជាមួយប្រទេសជិតខាងជាលើកដំបូងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០៤ មក ក្រុមហ៊ុនបានសម្រេចនូវការជួយគ្នាទៅវិញទៅមកអំពីថាមពលអគ្គិសនីជាមួយប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលមានទំហំសរុបជាង ៧៦ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងនោះ ថាមពលស្អាតមានចំនួនជាង ៩០% ។ ក្រុមហ៊ុនបានបង្កើតសមាគមជំរុញការអភិវឌ្ឍស្តង់ដារបច្ចេកវិទ្យាអគ្គិសនី ឡានឆាង-មេគង្គ និងមន្ទីរពិសោធន៍រួមអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិបច្ចេកវិទ្យាអគ្គិសនី ឡានឆាង-មេគង្គ។ ទាក់ទងនឹងការតភ្ជាប់បេះដូងប្រជាជន ក្រុមហ៊ុនបានខិតខំយ៉ាងសកម្មដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់ ផ្តល់ជំនួយឧបត្ថម្ភដល់ការទប់ទល់នឹងការរញ្ជួយដី "ថ្ងៃទី ២៨ មីនា" របស់មីយ៉ាន់ម៉ា និងទឹកជំនន់នៅក្នុងប្រទេសវៀតណាម និងឡាវ ព្រមទាំងបានបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសជាង ១០០០ នាក់លើវិស័យថាមពលអគ្គិសនីក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងនិស្សិតអន្តរជាតិចំនួន ១៧១ នាក់នៃប្រទេសទន្លេមេគង្គ ដោយពឹងផ្អែកលើគម្រោងធំៗមួយចំនួនដូចជា គម្រោងបណ្តាញបញ្ជូនអគ្គិសនីជាតិនៃប្រទេសឡាវ គម្រោងការតភ្ជាប់បណ្តាញអគ្គិសនី ៥០០kV ចិន-ឡាវ និងគម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីពីខាងក្រៅសម្រាប់ផ្លូវរថភ្លើងចិន-ឡាវជាដើម ដែលបានជំរុញការតភ្ជាប់ "បេះដូងកាន់តែជិតស្និទ្ធ ប្រជាជនកាន់តែរាប់អានគ្នា និងមនោសញ្ចេតនាកាន់តែជ្រាលជ្រៅ" សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។


នៅក្នុងការតាំងពិព័រណ៍នេះ ភ្ញៀវកិត្តិយសក៏បានទស្សនាទីក្រុងសំខាន់ៗនៃប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងកម្ពុជាតាមរយៈបច្ចេកវិទ្យា VR និងបានគយគន់ទេសភាពរាត្រីក្នុងទីក្រុងដ៏ស្រស់ស្អាត។ តាមរយៈការបង្ហាញទិន្នន័យតាមអេក្រង់ធំ អ្នកទស្សនាបានយល់ដឹងកាន់តែច្បាស់លាស់អំពីសមិទ្ធផលការងាររបស់ក្រុមហ៊ុន China Southern Power Grid Company Limited ក្នុងការបង្កើតមជ្ឈមណ្ឌលថាមពលបៃតងក្នុងតំបន់ ដោយអាស្រ័យលើឧត្តមភាពទីតាំងភូមិសាស្ត្រ និងបច្ចេកទេសជំនាញរបស់ខ្លួន។