ប្រទេសចិននៅតែជាគោលដៅពេញនិយមសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ

CRI, June 27, 2025
Size:

ខណៈពេលដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៦ របស់ជើងឯកថ្មីនៃវេទិកាសេដ្ឋកិច្ចពិភពលោក(ហៅកាត់ថាវេទិកា Davos រដូវក្តៅ) ជិតនឹងបើកធ្វើ លោកស្រី Liang Jinhui នាយកប្រតិបត្តិនៃវេទិកាបានថ្លែងនៅពេលផ្តល់កិច្ចសម្ភាសន៍ពិសេសថា ក្នុងនាមជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក និងឈរនៅជួរមុខនៃការច្នៃប្រឌិតថ្មី ប្រទេសចិនបានបញ្ចូលកម្លាំងចលករដ៏រឹងមាំជាបន្តបន្ទាប់ទៅក្នុងការអភិវឌ្ឍពិភពលោក ហើយនៅតែជាគោលដៅដ៏ពេញនិយមសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ។ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២នៅលើពិភពលោក  និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេស និងតំបន់ចំនួនជាង១៥០ អាត្រារួមចំណែករបស់ប្រទេសចិនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកបានរក្សាក្នុងរង្វង់៣០ភាគរយអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

សូមបញ្ជាក់ថា វេទិកា Davos រដូវក្តៅលើកនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Tianjin ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា ក្រោមប្រធានបទ "ស្មារតីសហគ្រិនក្នុងយុគសម័យថ្មី"។ តាមការប៉ាន់ប្រមាញ នឹងមានភ្ញៀវកិត្តិយសប្រហែល ១៨០០រូបមកពីប្រទេស និងតំបន់ជាង ៩០ អញ្ជើញចូលរួមវេទិកានេះ៕