ដោយសារជម្លោះព្រំដែនដែលនាំឱ្យតំបន់ព្រំដែនមានភាពតានតឹងឡើង កម្ពុជាបានប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិគ្រប់ប្រភេទពីប្រទេសថៃចាប់ពីម៉ោង១២ យប់ ថ្ងៃទី ២២ ខែមិថុនាតទៅ និងបានណែនាំដល់ប្រជាពលរដ្ឋខ្មែរទៅប្រទេសថៃក្នុងករណីគ្មានការចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមថា ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនាតទៅនិងផ្អាកការនាំចូលប្រេងនិងឧស្ម័នធម្មជាតិគ្រប់ប្រភេទពីប្រទេសថៃ ។ សម្តេចបន្តថា កម្ពុជាអាចនាំចូលប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិបានគ្រប់គ្រាន់ពីប្រភពផ្សេងទៀត ដើម្បីបំពេញតម្រូវការក្នុងប្រទេស។
គួរបញ្ជាក់ថា ថ្ងៃទី២២ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ដោយសារស្ថានការណ៍ភាពតានតឹងរវាងកម្ពុជា និងថៃ ប្រជាពលរដ្ឋកម្ពុជា ចៀសវាងធ្វើដំណើរទៅប្រទេសថៃ ប្រសិនបើគ្មានភាពចាំបាច់ខ្លាំង។