ចិននឹងប្រារព្ធធ្វើសកម្មភាពទ្រង់ទ្រាយធំចំនួន ១០ ដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស

CRI, June 26, 2025
Size:

ថ្ងៃទី ២៤ ខែមិថុនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានប្រកាសថា   ចាប់ពីខែកក្កដាដល់ខែធ្នូឆ្នាំនេះ ប្រទេសចិននឹងប្រារព្ធធ្វើសកម្មភាពទ្រង់ទ្រាយធំចំនួន ១០  ដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។

ជាពិសេសនៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ  នៅទីលានធានអានមិន នៃទីក្រុងប៉េកាំង នឹងរៀបចំធ្វើមហាសន្និបាតរំលឹក  ក្នុងនោះបូករួមទាំងពិធីដង្ហែក្បួនព្យុហយាត្រាផងដែរ ។