ព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាកម្លាំងជំរុញដ៏សំខាន់ចំពោះការកសាងទំនើបកម្មរបស់ប្រទេសទាំងពីរ ចិននិងសិង្ហបុរី។ ពិភពលោកមិនអាចដើរថយក្រោយទៅរកអនុត្តរភាពនិយមឡើងវិញនោះទេ ហើយក៏មិនគួរវិលទៅរកច្បាប់ព្រៃដែលខ្លាំងស៊ីខ្សោយនោះឡើយ។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីសិង្ហបុរី ឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រិ ឈរនៅម្ខាងសច្ចយុត្តិធម៌ ផ្តួចផ្តើមពីពិភពលោកពហុប៉ូល និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដើម្បីជំរុញឱ្យពិភពលោកឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលប្រកបដោយសន្តិភាព សន្តិសុខ រុងរឿង និងរីកចម្រើន។
ជាការឆ្លើយតប លោក Lawrence Wong បានថ្លែងថា សិង្ហបុរីនិងចិនគោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នាទៅវិញទៅមក ។ សិង្ហបុរីមានឆន្ទៈប្រើប្រាស់ឱ្យបានពេញលេញនូវកាលានុវត្តភាពដែលបានមកពីការរីកចម្រើនរបស់ចិន មានឆន្ទៈរួមគ្នាគាំពារពហុនិភាគីយមនិងសណ្តាប់ធ្នាប់អន្តរជាតិ ជឿជាក់ថា ប្រទេសចិននឹងដើរតួនាទីកាន់តែសំខាន់ក្នុងការគាំពារសន្តិភាពពិភពលោក៕