ពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការហិរញ្ញវត្ថុមជ្ឈិមចិនបានបោះពុម្ពផ្សាយ«សេចក្តីណែនាំស្តីពីការគាំទ្រការពន្លឿនការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសៀងហៃ»។
«សេចក្តីណែនាំ»នេះបានចែងថា ត្រូវចាត់ទុកការកសាងប្រព័ន្ធហិរញ្ញវត្ថុទំនើបដែលមានលក្ខណៈពិសេសនៃប្រទេសចិនជាចំណុចសំខាន់ ហើយឆ្លងតាមរយៈការកសាងពី៥ដល់១០ឆ្នាំ ពង្រឹងមុខងាររបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសៀងហៃក្នុងនាមជាច្រកបើកចំហខាងហិរញ្ញវត្ថុ។វិធានការសំខាន់សម្រាប់កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសៀងហៃរួមមានការជំរុញអង្គការហិរញ្ញវត្ថុអន្តរជាតិកាន់តែច្រើនបើកទីស្នាក់ការនៅក្រុងហៀងហៃ បង្កើនការកសាងប្រព័ន្ធទូទាត់ឆ្លងដែនដោយប្រាក់យាន់ចិន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងបណ្តាក់ទុនវិនិយោគសហនិងហិរញ្ញប្បទាននៃ”ខ្សែក្រវាត់និងផ្លូវ”មានភាពកាន់តែស៊ីជម្រៅជាដើម៕