អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃទី ១៩ ខែមិថុនាថា ប្រទេសចិនបានត្រៀមលក្ខណៈយ៉ាងពេញលេញ ដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ តាំងពីការស្នើសុំចូលរួមកិច្ចព្រមព្រៀង CPTPP ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ ២០២១ មក ប្រទេសចិនបានធ្វើការវិភាគនិងវាយតម្លៃយ៉ាងស៊ីជម្រៅអំពីខ្លឹមសារកិច្ចព្រមព្រៀង ហើយធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយជាមួយសមាជិកទាំងអស់ ហើយបានបង្ហាញយ៉ាងពេញលេញនូវការប្តេជ្ញាចិត្ត សមត្ថភាពនិងសកម្មភាពរបស់ភាគីចិនក្នុងការបំពេញលក្ខណ្ឌតាមស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀង ៕