ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទកាសែត។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី៣នឹងបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកក្កដាខាងមុខនេះ។ ដល់ពេលនោះ នឹងមានសហគ្រាសនិងអង្គភាពជាតិនិងអន្តរជាតិចំនួនជាង៦៥០ចូលរួមពិព័រណ៍ សហគ្រាសបរទេសដែលចូលរួមតាំងពិព័រណ៍ត្រូវជា៣៥% ក្នុងនោះ សហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសនាំមុខគេក្នុងវិស័យឧស្សាហកម្មត្រូវជាជាង៦៥%។
ពិព័រណ៍លើកនេះនឹងមានតាំងពន្លាខ្សែសង្វាក់ច្នៃប្រឌិតថ្មីជាលើកដំបូងនិងប្រកាសជាលើកដំបូងនូវម៉ាទ្រីសនៃសន្ទស្សន៍ខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ព្រមទាំងរៀបចំសកម្មភាពបញ្ចេញផលិតផលថ្មីនៃ”ពន្លាខ្សែសង្វាក់ច្នៃប្រឌិតថ្មីជាលើកដំបូង” បើតាមការរំពឹងទុក ក្នុងអំឡុងពេលតាំងពិព័រណ៍នេះ នឹងមានបញ្ចេញផលិតផលថ្មីលើសពី១០០មុខឬតាំងបង្ហាញជាលើកដំបូងដែលនឹងកើនឡើង១០%បើប្រៀបធៀបជាមួយពិព័រណ៍លើកមុន៕