ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ បានសម្ពោធបើកនៅទីក្រុងគុនមីង ខេត្តយូណាន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែមិថុនា ដែលផ្តោតលើការតាំងបង្ហាញពីកសិកម្មទំនើប ផលិតកម្មជឿនលឿន ថាមពលស្អាត និងវិស័យផ្សេងទៀតដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ។