រដ្ឋបាលជាតិស្ថិតិចិន៖ សេដ្ឋកិច្ចជាតិចិនក្នុងខែឧសភា ដំណើរការដោយរលូនជាទូទៅ និងរីកចម្រើនដោយមានស្ថិរភាព

CRI, June 20, 2025
Size:

តាមដំណឹងនៃរដ្ឋបាលជាតិស្ថិតិចិនឱ្យដឹងថា   ក្នុងខែឧសភាកន្លងទៅ  ក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សដែលមានលោកXi Jinping  ជាប្រមុខស្នូល  គ្រប់តំបន់និងគ្រប់ក្រសួង-ស្ថាប័នបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវការសម្រេចចិត្តនិងចាត់ចែងនៃមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋ  បានប្រកាន់ខ្ជាប់គោលដៅការងារទូទៅស្តីពីការរក្សាស្ថិរភាពនៃកំណើនសេដ្ឋកិច្ច  ,  បានអនុវត្តដោយត្រឹមត្រូវនិងពេញលេញនូវគំនិតអភិវឌ្ឍន៍ថ្មី ,  បានពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី  , ជំរុញជាក់ស្តែងនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់  , បានអនុវត្តនយោបាយម៉ាក្រូកាន់តែវិជ្ជមាន    សេដ្ឋកិច្ចជាតិចិនជន់នឹងកម្លាំងសម្ពាធ ហើយដំណើរការយ៉ាងរលូន  តម្រូវការនៃផលិតកម្មកើនឡើងដោយស្ថិរភាព  ភាពមានការងារធ្វើក៏រក្សាស្ថិរភាពជាទូទៅ   កម្លាំងចលករថ្មីកាន់តែខ្លាំងក្លា   ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានបន្តបោះជំហានថ្មី ទៅកាន់ទិសដៅល្អប្រសើរ