ប្រទេសចិនបើកស្លោកគណៈកម្មការចិន-អាស៊ីប៉ាស៊ីហ្វិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃយុវជនយុគសម័យថ្មី

CRI, June 19, 2025
Size:

      យុវជនមកពីសកលលោកជួបជុំគ្នា ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ។ នៅថ្ងៃទី ១៥ ខែមិថុនា ពិធីនិងបើកស្លោកគណៈកម្មការចិន-អាស៊ីប៉ាស៊ីហ្វិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃយុវជនយុគសម័យថ្មី បានបើកធ្វើនៅទីក្រុងប៉េកាំង  ដែលជានិមិត្តសញ្ញាបង្ហាញថា   អង្គការថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងយុវជនបានដំណើរការជាផ្លូវការ។

      លោក Peng Yi  ប្រធានគណៈកម្មការចិន-អាស៊ីប៉ាស៊ីហ្វិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃយុវជនយុគសម័យថ្មី បានឱ្យដឹងថា  គណៈកម្មការចិន-អាស៊ីប៉ាស៊ីហ្វិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃយុវជនយុគសម័យថ្មី នឹងប្រកាន់ខ្ជាប់គំនិតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ តភ្ជាប់និងរួមបញ្ចូលជាមួយគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»  ប្រមូលផ្តុំកម្លាំងយុវជនរបស់សកលលោក ស្វែងរកការបង្កើតយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ,   ប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូររវាងយុវជនក្នុងយុគសម័យថ្មី  ខិតខំប្រឹងប្រែងដើម្បីបង្កើតនិម្មបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងយុវជនក្នុងយុគសម័យថ្មី