ថ្ងៃទី ១៣ ខែមិថុនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីសភាពការណ៍ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលនៃអ្នកដឹកនាំក្រុមហ៊ុនពហុជាតិឆ្នាំ២០២៥នៅក្រុងQingdao ព្រមទាំងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ លោកស្រី Li Yongsha តំណាងរងនៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ការបើកទូលាយចំពោះបរទេសជាគោលនយោបាយជាមូលដ្ឋានរបស់ប្រទេសចិន ប្រទេសចិននឹងបន្តជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងពង្រីកការបើកទូលាយផ្នែកប្រព័ន្ធរបបជាលំដាប់ ។ យើងនឹងអនុលោមតាមការរៀបចំចាត់ចែងនៃកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់និងធ្វើការងារលើច្រើនវិស័យ ដើម្បីគាំទ្រសហគ្រាសបរទេសឱ្យបណ្តាក់ទុននៅប្រទេសចិននិងធ្វើអាជីវកម្មកាន់តែស៊ីជម្រៅនៅប្រទេសចិន៕