លោកXi Jinping៖ “ខ្ញុំជាកូនរបស់ដែនដីលឿងជារៀងរហូត”

CRI, June 16, 2025
Size:

      “ខ្ញុំសង្ឃឹមថានឹងបន្តវេននិងក្រេបយកចរិតលក្ខណៈដ៏មានតម្លៃនិងឧដុង្គឧត្តមជាច្រើនពីឪពុករបស់ខ្ញុំ”។ កាលពីជាង២០ឆ្នាំមុន លោកXi Jinping បានសរសេរដូចខាងលើនៅក្នុងសំបុត្រទៅកាន់លោកឪពុករបស់គាត់ Xi Zhongxun

      ពាក្យសម្ដី និងទង្វើរបស់លោកឪពុកបានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះចរិតលក្ខណៈរបស់លោកXiJinping ហើយបានពង្រឹងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការចូលរួមបុព្វហេតុកុម្មុយនីស្តនិយម និងបូជាខ្លួនចំពោះមាតុភូមិនិងប្រជាជន។ ជាច្រើនឆ្នាំក្រោយមក លោកបានថ្លែងក្នុងអត្ថបទមួយថា "ក្នុងនាមជាអ្នកបំរើប្រជាជនម្នាក់ ខ្ពង់រាបនៅភាគខាងជើងខេត្តShaanxiគឺជាឫសគល់របស់ខ្ញុំ ព្រោះថាវាបានបណ្តុះបណ្តាលជំនឿជាអមតៈរបស់ខ្ញុំ ពោលគឺ៖ ធ្វើរឿងជាក់ស្តែងសម្រាប់ប្រជាជន!"

      ដោយបានរងឥទ្ធិពលពីលោកឪពុក លោក Xi Jinping បានឆ្លាក់ពាក្យ"ប្រជាជន" នៅក្នុងដួងចិត្តរបស់ខ្លួន។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ពី Liangjiahe ទៅ Zhengding ពី ខេត្តFujianទៅខេត្តZhejiang ពីក្រុងសៀងហៃទៅក្រុងប៉េកាំង លោកXi Jinping បានប្រកាន់ខ្ជាប់នូវវត្ថុបំណងដើមស្តីពីការបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម តាមរយៈការអនុវត្តជាក់ស្តែង៕