ក្រុមហ៊ុន CCCC រៀបចំកម្មវិធី "ថ្នាក់រៀនបៃតង ឡានឆាង-មេគង្គ" នៅក្នុងសាកលវិទ្យាល័យនៃប្រទេសឡាវ

lmcchina.org, June 16, 2025
Size:

ពេលថ្មីៗនេះ ក្រុមហ៊ុន China International Water & Electric Corp. នៃក្រុមហ៊ុន China Communications Construction CompanyCCCCបានរៀបចំកម្មវិធី "ថ្នាក់រៀនបៃតង ឡានឆាង-មេគង្គ" នៅក្នុងសាកលវិទ្យាល័យរដ្ឋប្រទេសឡាវ។ លោក ចូវ ចានសៀ សាស្ត្រាចារ្យនៃមហាវិទ្យាល័យធាសាស្ត្រ និងវារីអគ្គិសនីនៃសាកលវិទ្យាល័យ ហ៊ឺហៃ ប្រទេសចិន បានទទួលការអញ្ជើញឱ្យមកធ្វើការពន្យល់ក្នុងកម្មវិធីនេះ។ សិស្សនិស្សិតជាង ១៩០ នាក់ដែលមកពីសាកលវិទ្យាល័យរដ្ឋប្រទេសឡាវ និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងច្ចេកទេសឡាវ បានចូលរួមក្នុងកម្មវិធីនេះ។

លោក ចូវ ចាសៀ បានធ្វើការពន្យល់តាមរបៀបសាមញ្ញ និងងាយយល់អំពីរបៀបដែលស្ថានីយថាមពលអគ្គិសនីអាចប្រែក្លាយធនធានទឹកទៅជាថាមពល និងរបៀបនៃការរក្សាតុល្យភាពអេកូឡូស៊ីតាមដងទន្លេ ដោយយក "សមិទ្ធផលសំខាន់ និងបច្ចេកវិទ្យាគន្លឹះសម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់ថាមពលវារីអគ្គិសនី" និងតាមរយៈការបង្ហាញពីគម្រោងបៃតងរបស់ប្រទេសចិនដូចជា ស្ថានីយវារីអគ្គិសនី ស្ថានីយស្តុកថាមពលតាមការប៉ូមទឹក និងគម្រោងថាមពលវារីអគ្គិសនី អគ្គិសនីខ្យល់ និងអគ្គិសនីសូឡា ព្រមទាំងគម្រោងពិសេសមួយចំនួននៅក្នុងប្រទេសឡាវ ដើម្បីជួយសិស្សនិស្សិតឱ្យទទួលបានចំណេះដឹងអំពីថាមពលអគ្គិសនី។ លោកសាស្ត្រាចារ្យក៏បានធ្វើការពន្យល់ជាប្រព័ន្ធ និងទូលំទូលាយអំពីបច្ចេកវិទ្យាវិស្វកម្មវារីអគ្គិសនី ដោយបង្ហាញពីស្ថានភាពបច្ចុប្បន្ន និងនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាថាមពលបៃតង និងស្អាត ក្រោមគោលដៅ "កាបូនពីរ"។ នៅក្នុងថ្នាក់រៀន សិស្សនិស្សិតឡាវបានចូលរួមការផ្លាស់ប្តូរយ៉ាងសកម្ម ហើយវិស្វករចិន និងឡាវដែលបានចូលរួមក្នុងការសាងសង់ និងប្រតិបត្តិការស្ថានីយវារីអគ្គិសនីណាំលី ១-២ ក្នុងប្រទេសឡាវ បានចែករំលែកបទពិសោធន៍ជាក់ស្តែង និងសមិទ្ធផលនៃការអនុវត្ត និងការគ្រប់គ្រងគម្រោងវិស្វកម្ម។

សកម្មភាពបង្រៀននេះគឺជាការអនុវត្តយ៉ាងរស់រវើករបស់សហគ្រាសចិនដែលបម្រើគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ជំរុញការអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងឡាវ។ ការផ្សព្វផ្សាយចំណេះដឹងឆ្លងព្រំដែននេះ មិនត្រឹមតែអាចជួយជំរុញការអភិវឌ្ឍថាមពលបៃតងក្នុងប្រទេសឡាវប៉ុណ្ណោះទេ ថែមទាំងនឹងប្រមូលផ្តុំនូវធនធានមនុស្សសម្រាប់ការកសាងសហគមន៍វាសនារួមឡានឆាង-មេគង្គ និងចាក់បញ្ចូលនូវប្រាជ្ញា និងថាមពលថ្មីៗទៀតផង។