ប្រទេសចិនបានបញ្ចប់ការពង្រីកផ្លូវថ្នល់វៃឆ្លាតសំខាន់ៗជាង៥០០ គីឡូម៉ែត្រ

CRI, June 13, 2025
Size:

      អ្នកសារព័ត៌មានទទួលដំណឹងពីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិននៅថ្ងៃទី៩ខែមិថុនាឱ្យដឹងថា បច្ចុប្បន្ននេះ តំបន់គំរូសម្រាប់ការធ្វើបរិវត្តកម្មនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងផ្លូវទឹករបស់ប្រទេសចិនបានបញ្ចប់ការពង្រីកផ្លូវថ្នល់វៃឆ្លាតសំខាន់ៗជាង៥០០ គីឡូម៉ែត្រហើយ។

      យោងតាមទិន្នន័យនៃក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានបង្ហាញថា ប្រវែងសរុបនៃផ្លូវគមនាគមន៍នៅតំបន់គំរូចំនួន២០សម្រាប់ការធ្វើបរិវត្តកម្មនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងផ្លូវទឹករបស់ប្រទេសចិនមានចំនួនលើសពី៦ម៉ឺនគីឡូម៉ែត្រ ក្នុងនោះ ផ្លូវថ្នល់មានប្រហែល៥ម៉ឺន៤ពាន់គីឡូម៉ែត្រនិងផ្លូវទឹកមានប្រវែង ៧៥០០គីឡូម៉ែត្រ ដែលសម្រេចជាមូលដ្ឋាននូវការគ្របដណ្តប់លើបណ្តាញដឹកជញ្ជូនចម្រុះថ្នាក់ជាតិ៕