អគ្គរដ្ឋបាលគយចិនបានប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែមិថុនាថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ គឺមានចំនួន ១៧,៩៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលបន្តមាននិន្នាការកើនឡើងថែមទៀត ។ ក្នុងនោះ ការនាំចេញរបស់ប្រទេសចិនទៅកាន់អាស៊ាន សហភាពអឺរ៉ុប អាហ្រ្វិកនិងប្រទេសអាស៊ីកណ្តាលទាំងប្រាំបានកើនឡើង ១៦,៩ ភាគរយ ១៣,៧ ភាគរយ ៣៥,៣ ភាគរយនិង ៨,៨ ភាគរយដោយឡែកពីគ្នា ៕