គម្រោងសហប្រតិបត្តិការឧស្សាហកម្មស្រូវអង្ករទំនើប ក្វាងស៊ី "ច្រករបៀងមច្ឆា និងអង្ករ" ចិន-កម្ពុជា ចាប់ផ្តើមនៅប្រទេសកម្ពុជា

lmcchina.org, June 10, 2025
Size:

កាលពីថ្ងៃទី ៣ ខែមិថុនា ពិធីចុះហត្ថលេខា និងចាប់ផ្តើមគម្រោងសហប្រតិបត្តិការឧស្សាហកម្មស្រូវអង្ករទំនើប ក្វាងស៊ី "ច្រករបៀងមច្ឆា និងអង្ករ" ចិន-កម្ពុជា បានប្រារព្ធឡើងនៅខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជា។

គម្រោងនេះជាគម្រោងជំនួយបច្ចេកទេសកសិកម្មរយៈពេល ២ ឆ្នាំដែលអនុវត្តដោយតំបន់ក្វាងស៊ីប្រទេសចិនសម្រាប់ប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណងបញ្ចេញយ៉ាងពេញលេញនូវឧត្តមភាពបច្ចេកទេសដ៏ចាស់ទុំអំពីឧស្សាហកម្មស្រូវអង្កររបស់ប្រទេសចិន តាមរយៈការបណ្តុះបណ្តាល ការបង្ហាញ និងការផ្សព្វផ្សាយពីបច្ចេកទេសឧស្សាហកម្មស្រូវអង្ករទំនើប ហើយជំរុញការធ្វើទំនើបកម្មនៃខ្សែសង្វាក់ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជា លើកកម្ពស់ការកសាង "ច្រករបៀងមច្ឆា និងស្រូវអង្ករ" របស់កម្ពុជា និងលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍកសិកម្ម និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករនៅតាមបឹងទន្លេសាបនៃប្រទេសកម្ពុជា។

គិតមកដល់ពេលនេះ តំបន់ក្វាងស៊ីបានសាងសង់តំបន់គំរូនៃកិច្ចសហប្រតិបត្តិការកសិកម្មនៅក្រៅប្រទេសជាច្រើន រួមមានប្រទេសកម្ពុជា និងវៀតណាមជាដើម ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកសិកម្មមួយចំនួនធំ។ ការចុះហត្ថលេខា និងចាប់ផ្តើមនូវគម្រោងនេះ គឺជាវិធានការដ៏សំខាន់មួយសម្រាប់ការពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការកសិកម្ម ចិន-កម្ពុជា និងជួយជំរុញឧស្សាហកម្មកសិកម្មរបស់កម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីបញ្ចប់ពិធីនៅថ្ងៃដដែលនោះ វគ្គបណ្តុះបណ្តាលបច្ចេកទេសដាំស្រូវដំណាក់កាលទី ១ នៃគម្រោងសហប្រតិបត្តិការឧស្សាហកម្មស្រូវអង្ករទំនើប ក្វាងស៊ី "ច្រករបៀងមច្ឆា និងអង្ករ" កម្ពុជា-ចិន  ត្រូវបានបើកវគ្គជាផ្លូវការ។