លោក Yan Dong អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ៦ ខែមិថុនាថា យើងនឹងស្វែងរកចំណុចកំណើនរីកចម្រើនថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង។ យើងពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ហើយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឈានមុខ ដូចជាបរិវត្តកម្មថាមពល សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍដោយកាបូនទាប និងការផលិតប្រកបដោយភាពវៃឆ្លាតជាដើមដោយឈរលើមូលដ្ឋាននៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា កសិកម្ម ថាមពលនិងរ៉ែ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ព្រមទាំងរួមគ្នារក្សាស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាត់ផ្គត់ផ្គង់។ យើងនឹងគាំទ្រដំណើរការឧស្សាហូបនីយកម្មនៃបណ្តាប្រទេសអាស៊ីខាងត្បូង និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាស៊ីខាងត្បូង ដោយអនុលោមតាមគោលការណ៍ទីផ្សារភាវូបនីយកម្ម៕