កម្មវិធីផ្សាយផ្ទាល់ «វប្បធម៌ទេសចរណ៍ចិន » ផ្តល់ការសាកល្បងបទពិសោធន៍ថ្មីៗជូនលោកអ្នក!

CRI, June 6, 2025
Size:

       បុណ្យ Duanwu ឆ្នាំ២០២៥នេះ កម្មវិធីទូរទស្សន៍អំពីទេសចរណ៍ចិន«នៅតាមផ្លូវ»   បានផ្ដិតយករូបភាពនិងវីដេអូនៅឃុំ ហួជុង  ស្រុក ឡៃយ័ន ខេត្ត ហឺប៊ី ប្រទេសចិន  នៅថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី  ខែមិថុនា  កម្មវិធីផ្សាយផ្ទាល់  «វប្បធម៌ទេសចរណ៍ចិន»  នឹងប្រារព្ធធ្វើឡើងយ៉ាងសប្បាយរីករាយ  ដើម្បីផ្តល់ការសាកល្បងបទពិសោធន៍ថ្មីៗប្លែកពិសេសជូនភ្ញៀវទេសចរនិងទស្សនិកជនតាមអនឡាញនិងនៅទីតាំងផ្ទាល់  ដើម្បីបន្ថែមភាពរស់រវើកថ្មីៗដល់រដូវកាលវ៉ាកងធំ!

      គួររំលឹកថា  ចាប់តាំងពីបានផលិតហើយចាក់ផ្សាយជាផ្លូវការកាលពីឆ្នាំ ២០២៤ មក  កម្មវិធី «វប្បធម៌ទេសចរណ៍ចិន»  ទទួលបានការស្វាគមន៍និងតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តតាមបណ្តាញអ៊ីនធើណេតដែលស្រឡាញ់ទេសចរណ៍។   លើកនេះកម្មវិធីបានចូលទៅដល់ឃុំ ហួជុង  ស្រុក ឡៃយ័ន ខេត្ត ហឺប៊ី  ជាពិសេសនឹងផ្សាយផ្ទាល់ក្រោមប្រធានបទ «វប្បធម៌ជាតិ»ជាលើកទីមួយ  ដែលបង្ហាញពីរបៀបសម្តែងសិល្បៈអរូបិយដែលសម្បូរដោយលក្ខណៈតំបន់ដូចជា ល្ខោនតំបន់ ល្ខោនហ៊ី និងចម្រៀង ប្រជាប្រិយជាដើម  សិល្បៈអរូបិយនីមួយៗរួមគ្នាបង្ហាញលើឆាក ល្ខោនហ៊ីនិងចម្រៀងប្រជាប្រិយល្បីៗសម្តែងរួមគ្នាស្របពេលតែមួយ ដើម្បីផ្សព្វផ្សាយពីលក្ខណៈពិសេសនៃវប្បធម៌និងទេសចរណ៍ក្នុងតំបន់៕