ថ្ងៃទី៣ខែមិថុនាតាមម៉ោងក្នុងតំបន់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍បានប្រកាសរបាយការណ៍ចុងក្រោយបបំផុតស្តីពីចក្ខុវិស័យសេដ្ឋកិច្ច ដែលបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៥និងឆ្នាំ២០២៦ត្រូវជា២,៩% បើប្រៀបធៀបជាមួយការព្យាករណ៍នៅខែមីថុនាឆ្នាំនេះ បានធ្លាក់ចុះ០,២%និង០,១%ដោយឡែកពីគ្នា។
របាយករណ៍បានចង្អុលបង្ហាញថា ប៉ុន្មានខែកន្លងមក ភាពមិនប្រាកដប្រជានៃរបាំងពាណិជ្ជកម្មនិងគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានកើនឡើងយ៉ាងលេចធ្លោ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពពាណិជ្ជកម្មនិងទំនុកចិត្តអ្នកប្រើប្រាស់ ព្រមនិងរារាំងដល់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ។ បរិយាកាសសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលពោរពេញទៅដោយបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាបានជំរុញឱ្យអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍកែសម្រួលបញ្ចុះម្តងទៀតនូវការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៥និងឆ្នាំ២០២៦៕