ទីផ្សារទេសចរណ៍ចេញនិងចូលនៃប្រទេសចិនមានភាពមមាញឹកខ្លាំង

CRI, June 5, 2025
Size:

        ដើរចូលក្នុងពិព័រណ៍សេវាកម្មទេសចរណ៍អន្តរជាតិសៀងហៃឆ្នាំ២០២៥  យើងអាចចាប់អារម្មណ៍ពីភាពមមាញឹកនៃទីផ្សារទេសចរណ៍ចេញនិងចូលរបស់ប្រទេសចិន  ដែលបន្តបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងដល់ទីផ្សារទេសចរណ៍ពិភពលោក។

     ការចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ប្រទេសចិនបានបន្តស្តារឡើងវិញ  ដូច្នេះបានទាក់ទាញគោលដៅទេសចរណ៍អន្តរជាតិជាច្រើនមកចូលរួមពិព័រណ៍សេវាកម្មទេសចរណ៍លើកនេះ។  តាមការៀបរាប់បានឱ្យដឹងថា  ទ្រង់ទ្រាយនៃគណៈប្រតិភូទ្វីបអាស៊ីដែលមកតាំងពិព័រណ៍បានកើនឡើង 47% ,  ទ្រង់ទ្រាយនៃគណៈប្រតិភូមកពីទ្វីបអាមេរិកឡាទីនដែលមកតាំងពិព័រណ៍បានកើនឡើង 99% បើប្រៀបធៀបនឹងពិព័រណ៍លើកមុន៕