ច្រកស្ពានដីគោកថ្មី ប៉េកាំង-យូណាន៖ គម្រោងតំបន់សហប្រតិបត្តិការឡានឆាង-មេគង្គ ប៉េកាំង-យូណាន ចាប់ដំណើរការជាផ្លូវការ

lmcchina.org, June 4, 2025
Size:

កាលពីថ្ងៃទី ២៦ ខែឧសភា ច្រកស្ពានដីគោកថ្មី ប៉េកាំង-យូណាន៖ គម្រោងតំបន់សហប្រតិបត្តិការឡានឆាង-មេគង្គ ប៉េកាំង-យូណាន បានចាប់ដំណើរការជាផ្លូវការ ដែលបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផែដីគោកសម្រាប់ការដឹកជញ្ជូនរវាងប្រទេសចិន និងឡាវ ព្រមទាំងរវាងក្រុងប៉េកាំង និងខេត្តយូណាន ហើយបានបើកច្រកផ្លូវនាំចេញផ្លែឈើពីប្រទេសចិនទៅក្រៅប្រទេស និងការនាំចូលបន្លែ និងផ្លែឈើពីប្រទេសអាស៊ីអាគ្នេយ៍មកកាន់ប្រទេសចិន។

ក្នុងនាមជាច្រកអន្តរជាតិដ៏ធំសម្រាប់តភ្ជាប់ប្រទេសចិន និងឡាវ ក៏ដូចជាបណ្តាប្រទេសអាស៊ាននានា ផ្លូវរថភ្លើងចិន-ឡាវបានដឹកជញ្ជូនអ្នកដំណើរជាង ៤៣ លាននាក់ និងទំនិញចំនួន ៤៨,៣ លានតោន (ក្នុងនោះ ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនមានចំនួន ១០,៦ លានតោន) ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការដាក់ឱ្យដំណើរការមក។

"ច្រកស្ពានដីគោកថ្មី ប៉េកាំង-យូណាន៖ គម្រោងតំបន់សហប្រតិបត្តិការឡានឆាង-មេគង្គ ប៉េកាំង-យូណាន"នេះ ផ្តោតលើគោលដៅ "កាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធឡូជីស្ទីក" និងរូបមន្ត "តំបន់នៅលើតំបន់" និង "តំបន់នៅក្នុងតំបន់" ហើយបានចែករំលែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា កុងតឺណឺក្លាសេ និងមជ្ឈមណ្ឌលផ្ទុកទំនិញតាមខ្សែសង្វាក់ត្រជាក់ជាដើម ព្រមទាំងរថភ្លើងដឹកទំនិញអន្តរជាតិ "ប៉េកាំត-យូណាន ឡានឆាង-មេគង្គ" ដែលដំណើរការជាប្រចាំ និងការផ្តល់សេវាកម្មចម្រុះជាដើម សរុបមានរូបមន្តសហប្រតិតបត្តិការចំនួន ៧ ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការដឹកជញ្ជូនទំនិញចំនួន ២ សែនតោន និងមានតម្លៃសរុប ៣០០ លានយាន់នៅឆ្នាំ ២០២៥ ហើយសម្រេចនូវអត្រាកំណើនមិនតិចជាង ២០% ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។