ភាគីចិន៖កិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍តែងតែជាទិសដៅអាទិភាពនៃកិច្ចសហប្រតិបត្តិការបរទេស

CRI, June 4, 2025
Size:

ថ្ងៃទី៣០ ខែឧសភា តាមម៉ោងក្នុងតំបន់ សកម្មភាពរំលឹកខួប៣០ឆ្នាំនៃការបង្កើតមូលនិធីសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិបានប្រារព្ធធ្វើនៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញ៉ូវយ៉ក។លោកFuCongតំណាងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងក្នុងសុន្ទរកថាថា ភាគីចិនកោតសរសើរខ្ពស់ចំពោះសមិទ្ធផលសហប្រតិបត្តិការយ៉ាងប្រាកដប្រជាដែលគាំទ្រដោយមូលនិធិ។ភាគីចិនតែងតែគាំទ្រយ៉ាងមុតមាំនូវសសរស្តម្ភអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ តែងតែគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយមដ៏ពិតប្រាកដ ដូចជា តែងតែចាត់ទុកកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាទិសដៅអាទិភាពនៃកិច្ចសហប្រតិបត្តិការបរទេស។

ភាគីចិនបញ្ជាក់ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក ជានិច្ចកាល ប្រទេសចិននឹងជាសមាជិកនៃមហាគ្រួសារប្រទេសសកលខាងត្បូង។ភាគីចិនលើកទឹកចិត្តមូលនិធិឱ្យបន្តប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាននៃកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធនឹងផលប្រយោជន៍បង្កើតកម្លាំងចម្រុះតាមរយៈការបង្កើនទំនាក់ទំនងភាពជាដៃគូ ដើម្បីបង្កើតសមិទ្ធផលដែលផ្តល់ប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕