ចាប់ពីថ្ងៃទី ១ ខែមិថុនាតទៅ ប្រទេសចិននឹងសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋការចំពោះប្រជាជនដែលកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសចំនួន ៥ រួមមានប្រេស៊ីល អាហ្សង់ទីន ឈីលី ប៉េរូ និងអ៊ុយរូហ្គាយ។
ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋដែលកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសទាំង៥ដូចពោលខាងលើដែលឆ្លងកាត់ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃអាចចូលប្រទេសចិនដោយលើកលែងទិដ្ឋការសម្រាប់អាជីវកម្ម ទេសចរណ៍ ការសួរសុខទុក្ខសាច់ញាតិនិងមិត្តភក្តិ ការផ្លាស់ប្តូរនិងបំពេញទស្សនកិច្ច ។
នេះជាលើកទីមួយដែលគោលនយោបាយលើកលែងទិដ្ឋការរបស់ចិនបានគ្របដណ្តប់លើប្រទេសអាមេរិកឡាទីន និងតំបន់ការាបៀន។ រហូតមកដល់ពេលនេះ ចំនួនប្រទេសដែលអាចអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគីរបស់ចិនបានកើនឡើងដល់ ៤៣៕