កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ រថភ្លើងដឹកអ្នកដំណើរអន្តរជាតិរវាងស្ថានីយក្រុង Nanning នៃភូមិភាគស្វយ័ត Guangxi ប្រទេសចិននិងស្ថានីយ Gia Lam នៃក្រុងហាណូយ ប្រទេសវៀតណាមបានដាក់ឱ្យដំណើរការ ។ រថភ្លើងនេះត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ននៅដើមខែកុម្ភៈឆ្នាំ ២០២០ ។ ថ្ងៃទី ២៥ ខែឧសភា ស្របនឹងរថភ្លើង T8701 បានចាកចេញពីស្ថានីយ Nanning ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម រថភ្លើងដឹកអ្នកដំណើរអន្តរជាតិចិន-វៀតណាមបានត្រូវដាក់ឱ្យដំណើរការឡើងវិញ ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរអន្តរជាតិចិន-វៀតណាមជើងដំបូងដែលដំណើរការឡើងវិញនៅថ្ងៃទី ២៥ ខែឧសភា បានទៅដល់ទីក្រុងហាណូយប្រទេសវៀតណាមដោយរលូននៅព្រឹកថ្ងៃទី ២៦ ខែឧសភា ។ លើសពីនេះ ចាប់ពីថ្ងៃទី ២៥ ខែឧសភានេះតទៅ រថភ្លើងដឹកអ្នកដំណើរអន្តរជាតិពីស្ថានីយរថភ្លើងខាងលិចទីក្រុងប៉េកាំងទៅកាន់ស្ថានីយ Gia Lam ក្រុងហាណូយក៏បានដាក់ឱ្យនឹងដំណើរការឡើងវិញផងដែរ ៕