ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២បានរៀបចំឡើងនៅក្រុងគូឡាឡាំពួរាជធានីនៃប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំនេះបានផ្តោតលើការបង្កើនការសម្របសម្រួលអន្តរតំបន់ គាំពារពហុភាគីនិយមព្រមទាំងបង្កើនសមត្ថភាពឆ្លើយតបនឹងហានិភ័យនិងពិគ្រោះពិភាក្សាអំពីការបង្កើតយន្តការជាន់ខ្ពស់ដើម្បីអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកនេះ៕