លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានផ្លាស់វេននៃអាស៊ានបានថ្លែងក្នុងពិធីចុះហត្ថលេខាលើ«សេចក្តីប្រកាសគូឡាឡាំពួ» នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នាថ្ងៃទី ២៦ ខែឧសភាថា ប្រទេសអាស៊ាននឹងពួតដៃគ្នាដើម្បីពង្រឹងឋានៈសំខាន់ដែលជាសសទ្រូតសម្រាប់លំនឹងស្ថិរភាពសកលលោកនិងជាអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី។
គួររំលឹកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ បានបើកធ្វើនៅទីក្រុងគូឡាឡាំពួ រដ្ឋធានីម៉ាឡេស៊ី។ ល្ងាចថ្ងៃដដែល កិច្ចប្រជុំកំពូលបានអនុម័តលើ «សេចក្តីប្រកាសគូឡាឡាំពួ» ជាផ្លូវការ ដែលនឹងផ្តល់ជាមតិយោបល់ណែនាំនិងជាផែនការអភិវឌ្ឍន៍អាស៊ានក្នុងរយៈពេល ២០ ឆ្នាំខាងមុខនេះ។
លោក Anwar បានថ្លែងថា «សេចក្តីប្រកាសគូឡាឡាំពួ» មិនគ្រាន់តែជាឯកសារណែនាំអំពីការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពាកសន្យារួម នៃបណ្តារដ្ឋសមាជិកអាស៊ានចំពោះអនាគតក្នុងតំបន់ ដែលបានបង្ហាញពីការសម្រេចចិត្តរបស់ប្រទេសនានាចំពោះការប្រកាន់ខ្ជាប់ពហុភាគីនិយមនិងការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕