លោកXi Jinpingផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារកសាងអរិយធម៌ខាងវិញ្ញាណ

CRI, May 27, 2025
Size:

        នាពេលថ្មីៗកន្លងទៅនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារកសាងអរិយធម៌ខាងវិញ្ញាណ ។ លោកបានលើកឡើងថា ភាពស៊ីសង្វាក់គ្នារវាងអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណជាលក្ខណៈពិសេសដ៏សំខាន់របស់ការធ្វើទំនើបកម្មតាមបែបផែនចិន ។ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សបានជំរុញកិច្ចកសាងអរិយធម៌ខាងវិញ្ញាណសង្គមនិយមជាបន្តបន្ទាប់ ពង្រឹងនិងពង្រីកគុណតម្លៃសំខាន់ៗក្នុងសង្គម ធ្វើឱ្យស្មារតីរបស់ជនជាតិទាំងមូលមានភាពកាន់តែឧស្សាហ៍ព្យាយាម ចរិយាសម្បតិ្តអរិយធម៌របស់ប្រជាជននិងកម្រិតអរិយធម៌ក្នុងសង្គមត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ ។

        លោកXi Jinping បានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ការងារកសាងអរិយធម៌ខាងវិញ្ញាណ ត្រូវមានសភាពការណ៍ថ្មីនិងបំពេញភារកិច្ចថ្មី ។ ដើម្បីផ្តល់កម្លាំងស្មារតីយ៉ាងខ្លាំងដល់កិច្ចកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចកសាងអរិយធម៌ខាងវិញ្ញាណ។

        សូមបញ្ជាក់ថា មហាសន្និបាតប្រគល់ប័ណ្ណសរសើរស្តីពីកិច្ចកសាងអរិយធម៌ខាងវិញ្ញាណទូទាំងប្រទេសចិនបានបើកធ្វើនៅថ្ងៃទី ២៣ ខែឧសភានៅក្រុងប៉េកាំង ។ ក្នុងមហាសន្និបាតលើកនេះ បានជូនដំណឹងអំពីអនុសាសន៍ណែនាំសំខាន់របស់លោក Xi Jinping