នៅពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់ចិន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២១ ខែឧសភាថា ប្រទេសចិនមានសមត្ថភាព មានលក្ខណសម្បតិ្តនិងមានជំនឿចិត្តក្នុងការឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ។
លោកស្រី Mao Ning បានលើកឡើងថា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៩ ខែឧសភានេះដោយបានធ្វើបទឧទ្ទេសនាមអំពីសភាពការណ៍នៃការដំណើរការសេដ្ឋកិច្ចជាតិចិនប្រចាំខែមេសា ឆ្នាំ ២០២៥ ។ ខ្ញុំបានកត់សម្គាល់ថា ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាប្រើពាក្យពេចន៍ដូចជា"លើសពីការប៉ាន់ប្រមាណ" "មានភាពធន់"សម្រាប់វាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ចិន ។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មខាងការនាំចេញ-នាំចូលរបស់ចិនបានកើនឡើង ២,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ការនាំចេញកើនឡើង ៧,៥ ភាគរយដែលបានបង្ហាញឱ្យឃើញនូវកម្លាំងប្រកួតប្រជែងអន្តរជាតិយ៉ាងខ្លាំងក្លារបស់ចិន ។ ប្រការទាំងនេះសុទ្ធតែបានបង្ហាញយ៉ាងពេញលេញថា ប្រទេសចិនមានសមត្ថភាព មានលក្ខណសម្បតិ្តនិងមានជំនឿចិត្តក្នុងការឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមគ្រប់បែបយ៉ាង ៕