ឯកឧត្តម វ៉ាង វិនពីន អញ្ជើញចូលរួមពិធីបើក "ឆ្នាំទេសចរណ៍ ចិន-កម្ពុជា" ឆ្នាំ ២០២៥

lmcchina.org, May 26, 2025
Size:

កាលពីថ្ងៃទី ២៣ ខែឧសភា ពិធីបើក "ឆ្នាំទេសចរណ៍ ចិន-កម្ពុជា" ឆ្នាំ ២០២៥ និងកម្មវិធីសម្តែងសិល្បៈពិសេស "ស្រុកទឹកជាំងស៊ូ-ស្រុកខ្មែរដ៏ចម្រុះពណ៌" បានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម សៀ ឃុនលីន អភិបាលខេត្តជាំងស៊ូប្រទេសចិន និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ។ ភ្ញៀវជាង ៥០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល សហគ្រាស អង្គភាពវប្បធម៌និងទេសចរណ៍ និងវិស័យផ្សេងៗទៀតនៃប្រទេសទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានថ្លែងថា ទេសចរណ៍គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជាស្ពាននិងចំណងផ្សារភ្ជាប់ក្រអៅបេះដូងរវាងប្រជាជន និងប្រជាជន។ បច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកំពុងបង្ហាញពីនិន្នាការងើបឡើងវិញជាវិជ្ជមាន។ ភាគីចិននឹងរួមសហការជាមួយភាគីកម្ពុជា ដោយចាប់យកឆ្នាំទេសចរណ៍ជាឱកាសដ៏ល្អ ដើម្បីដាក់ចេញនូវវិធានការជាក់ស្តែងកាន់តែច្រើនបន្ថែមទៀត និងធ្វើឱ្យការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងផាសុកភាពសម្រាប់ភ្ញៀវទេសចរចិន។ ទន្ទឹមនឹងនេះដែរ យើងសូមស្វាគមន៍មិត្តខ្មែរកាន់តែច្រើនឱ្យទៅទស្សនាប្រទេសចិន និងទទួលយកបទពិសោធន៍នៃភាពទាក់ទាញរបស់ប្រទេសចិនដោយផ្ទាល់។

សិល្បករសិល្បការិនីនៃប្រទេសទាំងពីរបានរួមគ្នាសម្តែងកម្មវិធីសិល្បៈ និងកម្មវិធីសម្តែងសៀកជាដើម ដែលទទួលបាននូវការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់ទស្សនិកជនគ្រប់រូប។