ថ្ងៃទី ២២ ខែឧសភា លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៥ នៅក្រុងប៉េកាំង ។
លោក Han Zheng បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ត្រូវខំប្រឹងជំរុញភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបណ្តាញអ៊ីនធឺណែត ទិន្នន័យធំ បញ្ញាសិប្បនិម្មិត និងតួអង្គសេដ្ឋកិច្ចពិត ពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីផ្តល់កម្លាំងចលករថ្មីដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ត្រូវរួមគ្នាក្តាប់ជាប់ឱកាសថ្មីនៃបដិវត្តន៍បច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្ម ត្រួសត្រាយភាធំទូលាយនិងភាពស៊ីជម្រៅនៃការប្រើប្រាស់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាឌីជីថលឆ្លាតវៃ ដើម្បីផ្តល់កម្លាំងចលករកាន់តែខ្លាំងដល់ការងើបឡើងវិញនិងការអភិវឌ្ឍរបស់សេដ្ឋកិច្ចសកល ។
លោក Han Zheng បានលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ការផ្តួចផ្តើមនូវពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ដែលបានក្លាយជាអ្នករួមចំណែកនិងយុថ្កាសម្រប់លំនឹងកំណើនសេដ្ឋកិច្ចសកល ។ ប្រទេសចិនប្រកាន់ខ្ជាប់ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់មិនងាករេ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សហគ្រាសនៃបណ្តាប្រទេសនានា ។ ការពួតដៃគ្នាជាមួយចិន គឺហាក់ដូចជាការធ្វើដំណើរស្របជាមួយកាលានុវត្តភាព ៕