លោកLiu Guozhongអញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ ព្រមទាំងថ្លែងសុន្ទរកថា

CRI, May 23, 2025
Size:

      នៅថ្ងៃទី២០ខែឧសភា លោក Liu Guozhong សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ព្រមទាំងថ្លែងសុន្ទរកថាក្នុងពិធីស្វាគមន៍ជាន់ខ្ពស់ផងដែរ។

      លោក Liu Guozhong បានថ្លែងថា នៅក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៣កាលពីប្រាំឆ្នាំមុន លោកប្រធានរដ្ឋចិនXi Jinping បានអំពាវនាវឱ្យបណ្តាប្រទេសនានារួមសាមគ្គីគ្នា ដើម្បីកសាងសហគមន៍រួមសុខភាពសម្រាប់មនុស្សជាតិ ។ ប្រទេសចិនបានធ្វើតាមពាក្យសន្យាយ៉ាងមុតមាំតាមរយៈការអនុវត្តជាក់ស្តែង។ តួនាទីនិងការរួមចំណែករបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ នាពេលបច្ចុប្បន្ននេះ ដោយសាររងផលប៉ះពាល់ពីឯកតោភាគីនិយមនិងនយោបាយអំណាចខ្លាំង សន្តិសុខខាងសុខភាពសាធារណៈសកលប្រឈមមុខនឹងការសាកល្បងធំៗ។ មានតែការជួយយកអាសាគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខជាមួយគ្នា ទើបមនុស្សជាតិអាចបង្កើតពិភពលោកដែលប្រកបដោយសុខភាពល្អ។

      លោក Liu Guozhong បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជននិងអាយុជីវិតជាអាទិភាព អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្តីពីការតម្កល់សុខភាពជាអាទិភាព ចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសុខភាពសកល ដើម្បីជំរុញការកសាងសហគមន៍រួមសុខភាពសម្រាប់មនុស្សជាតិ៕